Tablet ជំនាន់ទីពី Microsoft ចេញខែក្រោយរនេះ

0

 

គេហទំព័រ​អន្តរ​ជាតិ​ធំៗ​មួយ​ចំនួន ថ្មីៗ​នេះ​បាន​ផ្សាយ​ដំណឹង​ជុំវិញថា​ ក្រុមហ៊ុន​ Microsoft បាន​បន្ត​អភិវឌ្ឍ​ជំនាន់ tablet ស៊េរី​ថ្មី​បន្ត​ទៀត​ក្រៅ​ពី Surface សព្វ​ថ្ងៃ​។ ម៉ូដែល​​ថ្មី​ក្រោយ​នេះ នឹង​​ជា​សែស្រឡាយ​ត្រកូល Surface ដែល​មាន​ឈ្មោះ​ថា Surface 2
Microsoft Surface Pro
ក្នុង​ចំណោម​គេហទំព័រ​ល្បីៗ​ជា​ច្រើន Digitimes ដែល​ជា​​គេហទំព័រ​​អនឡាញ​ដ៏​ល្បី​​មួយ បាន​ផ្ដល់​របាយការណ៍​មក​ថា Microsoft នឹង​បញ្ចេញ tablet ដែល​អាច​មាន​​អេក្រង់​ទំហំ ៧អ៊ីញ ឬ ៩អ៊ីញ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន Software ដ៏​ធំ​នេះ ហាក់​កំពុង​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ tablet យ៉ាង​ខ្លាំង បន្ទាប់​ពី​បញ្ចេញ​លក់ Surface RT និង Surface Pro កន្លង​មក​នេះ។
ដូច​ដែល​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​លោក Peter Kline របស់ Microsoft ធ្លាប់​បាន​ព្រលយ​សំដី​រួច ​មក​ហើយ​កាល​អំឡុង​សន្និសីទ Goldman Sachs Technology and Internet ដើម​ឆ្នាំ​២០១៣​នេះ​ថា ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​ស៊េរី Tablet ថ្មី​ផ្សេង​ទៀត ​ដែល​អាច​នឹង​បង្ហាញ​ខ្លួន​ជា​មួយ​ទំហំ​អេក្រង់​ខុសៗ​គ្នា​អាស្រ័យ​តាម​ តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់។
​ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន​ពុំ​បាន​ចេញ​មុខ​អះអាង​យ៉ាង​ណា​នៅ​ឡើយ​ទេ ហើយ​លក្ខណៈ សម្បត្តិ​របស់ tablet ថ្មី​នេះ​ក៏​ពុំ​ទាន់​មាន​ប្រភព​ណា​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ទេ។
របាយការណ៍​បាន​ដឹង​ថា Microsoft នឹង​ប្រកាស Surface 2 នេះ​ក្នុង​សន្និសីទ Build Developer ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ២៦-២៨ ខែ​មិថុនា​ក្រោយ​នេះ​ ហើយ​គេ​ក៏​រំពឹង​ដែរ​ថា​ស្រប​គ្នា​នោះ  Windows 8.1 (Windows Blue) នឹង​បាន​លាត​ត្រដាង​ដែរ។
រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ​ពិត​ដូច​ជា​ការ​លើក​ឡើង​ខាង​លើ​ឬ​ទេ? បើ​ពិត​មែន​តើ Surface 2 នឹង​ល្អ​ខុស​ប្លែក​ពី​ Surface សព្វ​ថ្ងៃ​យ៉ាង​ណា​ខ្លះ?
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

0Awesome Comments!

Leave Your Response

 

Popular Posts

Coolbthemes.com.