ព៌តមានកីឡា

 

ទស្សនារូបភាព និងវីដេអូឃ្លីប Real ស៊ី Dortmund ២-០

ក្រុងម៉ាឌ្រីដៈ ទីបំផុតកី្តសង្ឃឹមរបស់លោក Jose Mourinho ត្រូវបានរលាយសាបសូន្យ ទៅហើយ ក្នុងការដឹក នាំក្រុមស្តេចស Real Madrid ទៅកាន់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ខណៈ ដែលកូនក្រុមរបស់លោក អាចរកបានតែ២គ្រាប់ប៉ុណ្ណោះក្នុងទឹកដីខ្លួន ។
ចង់ដឹងថា ២គ្រាប់នោះរកបាន ដោយកីឡាករណាខ្លះនោះ សូមទស្សនារូបភាព ក៏ដូចជាវីដេអូឃ្លីបមានដូច ខាងក្រោម៖
Photo by LookingTODAY
Photo by LookingTODAY
Photo by LookingTODAY
Photo by LookingTODAY

ស៊ុត​ចូល​ហើយ​ ម៉េច​ធ្វើ​មុខអញ្ចឹង? Trackback

ប្រិយមិត្ត​បាល់ទាត់​ប្រាកដ​ជា​ស្គាល់​ហើយ​ថា​រូប​ខាង​លើជា​​ Robin van Persie កីឡាករ​នៃ​ក្រុម​បិសាច​ក្រហម​ Manchester United។ វា​ជា​រូប​​បង្ហាញ​ពី​សកម្មភាព​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់​រូប​នេះ ក្រោយ​ស៊ុត​បញ្ចូល​ទីអតីត​ក្រុម​របស់​ខ្លួន​ គឺ​កាំភ្លើង​ធំ Arsenal ​យប់​មិញ​នេះ។ តើ​ហេតុអ្វី​បាន​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ BPL រដូវ​កាល​នេះ​ មិន​រត់​អបអរ​ដូច​ការ​ស៊ុត​ចូល​រាល់​ដង បែរ​ជា​ធ្វើ​មុខ​មិន​សប្បាយ​ចិត្ត​ សម្លឹង​មើល​មេឃ​ទៅ​វិញ?
​ រូបភាព​នេះ​បាន​បង្ហាញ​​ពី​ការ​មិន​ទាន់​អស់​អាល័យ​ពី​ក្លិប​ដែល​ខ្លួន​ ធ្លាប់​អាស្រ័យ​នៅ​ អស់​រយៈ​ពេល​ដល់​ទៅ​៨ឆ្នាំ ត្បិត​អី​គ្រាប់​បាល់​ដែល​ស៊ុត​ពី​​ចំណុច​១១ម៉ែត្រ​របស់ RVP នេះ គឺ​ជា​គ្រាប់​បាល់​បន្ថយ​ក្ដី​សង្ឃឹម​របស់ Arsenal ក្នុង​ការ​ដណ្ដើម​កៅអី​ទៅ​ Champions League រដូវ​កាល​ក្រោយ។
Van Persie ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ
ដូច ​ដែល​ប្រិយមិត្ត​បាន​ដឹង​តាម​រយៈ​អត្ថបទ​មុន​នេះ​របស់ Sabay រួច​មក​ហើយ​ថា កីឡាករ​ដែល​ផ្ទេរ​ចេញ​ពី​ Arsenal មក​កាន់​ Man Utd ក្នុង​តម្លៃ​ខ្លួន​២៤លាន​ផោន​រូប​នេះ បាន​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​​តាម​ស្មើ​អតីត​ក្រុម​របស់​ខ្លួន​នៅ​ Emirates Stadium ក្នុង​នាទី​ចុង​ក្រោយ​នៃ​តង់​ទី​១ បន្ទាប់​ពី​ Walcott ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​តាំង​ពី​ដើម​តង់។ កាល​ពី​ជើង​ទី​១ នា​ខែ​វិច្ឆិកា ឆ្នាំ​មុន ខ្សែ​ប្រយុទ្ធ​កូន​ពីរ​រូប​នេះ ក៏​បាន​ស៊ុត​បញ្ចូល​ទី​១គ្រាប់​រួម​ចំណែក​​ឲ្យ​បិសាច​ក្រហម​ ឈ្នះ​កាំភ្លើង​ធំ​ ២-១ ផង​ដែរ។
ក្រៅ​ពី ​សម្ដែង​ការ​គោរព​ចំពោះ​ក្លិប​ចាស់​របស់​ខ្លួន កីឡាករ​វ័យ​២៩ឆ្នាំ ក៏​បាន​ទទួល​ការ​ស្វាគមន៍​ពី​ក្រុម​អ្នក​គាំទ្រ​នៃ​ក្រុម Arsenal វិញ​ផង​ដែរ ដែល​​មាន​ជា​​ការ​លើក​ផ្ទាំង​បដា​ផ្សេងៗជា​ដើម។ ដោយ​ឡែក អ្នក​ចាត់ការ​កាំភ្លើង​ធំ លោក Arsene Wenger វិញ បាន​បញ្ជាក់​ផង​ដែរ​ថា៖ “អ្នក​គាំទ្រ​ Arsenal ស្រលាញ់​គាត់ ប៉ុន្តែ​ជា​ក្ដី​ស្រលាញ់​ដ៏​សោកសៅ។ វា​បាន​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ​នៅ​ពេល​កីឡាករ​មិន​អបអរ​ការ​ស៊ុត​បញ្ចូល​ទី ​ក្រុម​ចាស់​របស់​ខ្លួន ហើយ​ RVP ក៏​បាន​គោរព​តាម​ប្រពៃណី​នេះ​ដែរ។ បើ​ទោះ​បី​ជា​​ពេល​នោះគាត់​អបអរ​ ក៏​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​អ្វី​ដែរ ព្រោះ​ក្នុង​ខ្លួន​របស់​គាត់​កំពុង​សប្បាយ”។
Van Persie លើក​ដៃ​ដាក់​គាំទ្រ​ក្រោយ​ចប់​ការ​ប្រកួត
អ្នក ​ចាត់ការ​សញ្ជាតិ​បារាំង​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បាន​២៥គ្រាប់​នៅ​ BPL រដូវ​កាល​នេះ ក៏​បាន​ចូល​ទៅ​ជួប​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្លាស់ ​សម្លៀកបំពាក់​បន្ទាប់​ពី​ចប់​ការ​ប្រកួត​​ទៀត​ផង។
លទ្ធផល ​ត្រឹម​ស្មើ​នេះ បាន​ធ្វើ​ឲ្យ​ Arsenal ធ្លាក់​ពី​លេខ​៣​មក​លេខ​៤ ចាញ់​ក្រុម​លេខ​៣ Chelsea ១ពិន្ទុ និង​​មាន​២​ពិន្ទុ​លើ​ក្រុម​លេខ​៥ Spurs ប៉ុន្តែ​មាន់​ខ្នាយ​មាស​មាន​​១ប្រកួត​​តិច​ជាង​ក្រុម​លោក Wenger៕
ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ dailymail

0Awesome Comments!

Leave Your Response

 

Popular Posts

Coolbthemes.com.